មាតិកា
វគ្គសិក្សា: មេរៀនទី៥​៖ សេរីភាព (មេរៀនសង្ខេប សំណួរ ចម...
ការចូលគណនី
មេរៀនអត្ថបទ

១.និយមន័យសេរីភាព

និយមន័យសេរីភាព        ជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានគ្រប់ៗគ្នា។ តាមសេចក្តី​ប្រកាសអំពីសិទ្ធិមនុស្សនៅឆ្នាំ១៧៨៩ របស់ប្រទេសបារាំង បានឲ្យនិយមន័យសេរីភាពថាជា អំណាច ឬសិទ្ធិក្នុងការបំពេញសកម្មភាពអ្វីមួយ ដែលមិនធ្វើឲ្យខូចខាតដល់ប្រយោជន៍​អ្នក ដទៃ។ បើតាមវចនានុក្រមខ្មែរ សេរីភាព មានន័យថាអំណាច ដែលអាចធ្វើអ្វីបានតាម​អំពើចិត្ត ប៉ុន្តែស្ថិតក្រោមច្បាប់។ ឯលោក កាល់ម៉ាក់ បានពោលថា សេរីភាពគឺជា​ការទទួលស្គាល់ ការ គោរព និងការបំពេញដោយម្មត់ចត់នូវតួនាទី និងភារកិច្ចរបស់ខ្លួន ។

ដូចនេះ សេរីភាពគឺជាអំណាចក្នុងការធ្វើអ្វីបាន កុំឲ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។​ តាមន័យនេះ សេរីភាព សម្គាល់បាននូវភាពធ្វើអ្វីៗ​ បានតាមចិត្តដោយគ្មានការបង្ខិតបង្ខំ ទោះបី​ក្នុង​គំនិតក្ដី ជំនឿក្ដី និងសកម្មភាពសព្វបែបយ៉ាងក្ដី អាចធ្វើបានតាមចិត្ត ឲ្យតែស្ថិតក្នុង​ក្របខ័ណ្ឌ​ច្បាប់កំណត់ ។