មាតិកា
វគ្គសិក្សា: មេរៀនទី៥ ៖ ច្បាប់ការងារ (ពន្យល់ពាក្យ មេរ...
ការចូលគណនី
មេរៀនអត្ថបទ

១- និយមន័យនិងលក្ខខណ្ឌទូទៅនៃច្បាប់ការងារ

ច្បាប់​ការងារ​ គឺ​ជា​ច្បាប់​សម្រាប់​គ្រប់គ្រង​រាល់​ទំនាក់ទំនង​ដែល​កើត​ចេញ​ពី​កិច្ចសន្យា​ការងារ​រវាង​និយោជក​(ថៅកែ) និង​កម្មករ​ និយោជិក (អ្នក​ធ្វើការ) ដើម្បី​យក​មក​អនុវត្តន៍​ក្នុង​ប្រទេស​ ទោះ​កិច្ច​សន្យា​នោះ​ធ្វើ​ឡើង​នៅ​ទីណា​ក៏ដោយ​ ភាគី​ទាំង​ពីរ​មាន​សញ្ជាតិ​អ្វី ឬ​ក៏​ស្នាក់នៅ​ទីណា​ក៏​ដោយ ។

ច្បាប់​នេះ​ ត្រូវ​អនុវត្តន៍​ទៅ​លើ​បុគ្គលិក​ទាំងអស់ លើកលែង​តែ​បុគ្គលិក​ដែល​គ្រប់គ្រង​ដោយ​សហ​លក្ខន្តិកៈ​អ្នក​រាជការ​ ឬ​លក្ខន្តិកៈ​ទូត ព្រមទាំង​ភ្នាក់ងារ​ក្រុម​រាជការ​សាធារណៈ​ដែល​តែងតាំង​ដោយ​បណ្ដោះអាសន្ន​ ហើយ​ក៏​មិន​យក​ទៅ​អនុវត្តន៍​ដូច​ខាង​ក្រោម ៖

  • ចៅក្រម​ក្នុង​តុលាការ
  • ជន​​ដែល​តែងតាំង​ឲ្យ​ធ្វើ​ការ​ជា​អចិន្ត្រៃយ៍​ក្នុង​ក្របខ័ណ្ឌ​សាធារណៈ
  • បុគ្គលិក​នគរបាល កងទ័ព និង​កង​តម្រួត​ដែល​គ្រប់គ្រង​ដោយ​លក្ខន្តិកៈ​ដោយ​ឡែក
  • បុគ្គលិក​ធ្វើ​ការ​តាម​ផ្លូវ​អាកាស​ និង​នាវា​សមុទ្រ​ដែល​គ្រប់គ្រង​ដោយ​ច្បាប់​ពិសេស​ផ្សេងទៀត ប៉ុន្តែ​កម្មករ​និយោជិក​ទាំងនេះ មាន​សិទ្ធិ​អនុវត្តន៍​បទបញ្ញត្តិ​ស្ដីពី​សេរីភាព​សហជីព​នៃ​ច្បាប់​ការងារ
  • អ្នក​បម្រើ​ក្នុង​ផ្ទះ លើកលែង​តែ​ច្បាប់​នេះ​បាន​ចែង​ច្បាស់លាស់ ។ អ្នក​បម្រើ​ទាំងនេះ​ មាន​សិទ្ធិ​អនុវត្តន៍​បទបញ្ញត្តិ​ស្ដីពី​សេរីភាព​សហជីព​នៃ​ច្បាប់​ការងារ ។

 

ប្រភេទ​ការងារ​នៃ​កម្មករ​និយោជិក ស្ថិរភាព​នៃ​ការងារ​មាន​ដូចជា ៖

  • កម្មករ​និយោជិក​ជាប់​លាប់ គឺ​ជន​ដែល​ធ្វើការ​ទៀងទាត់​ក្នុង​មុខការ​អ្វី​មួយ​ដែល​អចិន្ត្រៃយ៍
  • កម្មករ​និយោជិក​ម្ដងម្កាល គឺ​ជន​ដែល​ចុះ​កិច្ចសន្យា
  • ធ្វើការ​មួយ​ជា​ប្រាកដ តាម​ធម្មតា​ត្រូវតែ​ឲ្យហើយ​ក្នុង​រយៈពេល​យ៉ាង​ខ្លី
  • ធ្វើការ​មួយ​ពេល​តៗ ធ្វើ​ឈប់​តៗ និង​ធ្វើការ​មួយ​រដូវ​តៗ ។

កម្មករ​និយោជិក​ម្ដងម្កាល​នេះ ត្រូវ​ប្រតិបត្តិ​នូវ​វិធាន​និង​កាតព្វកិច្ច​ដូច​គ្នា​នឹង​កម្មករ​និយោជិក​ជាប់ លាប់​ហើយ​ក៏​មាន​សិទ្ធិ​ដូច​គ្នា​ដែរ លើកលែង​តែ​មាន​កិច្ចសន្យា​ដោយ​ឡែក ។​

ការ​បើកប្រាក់​ឈ្នួល ត្រូវ​បាន​បែងចែក​ដូច​ខាង​ក្រោម ៖

  • កម្មករ​និយោជិក​ធ្វើការ​យក​ប្រាក់​ឈ្នួល​តាម​ពេល​ដូចជា​ ប្រចាំខែ ថ្ងៃ​ ម៉ោង​ដែល​គេ​ត្រូវ​បើក​ប្រាក់​ឈ្នួល​ឲ្យ​រាល់​ថ្ងៃ ឬ​រាល់​រយៈ​ពេល​មិន​ហួស​ពី​ដប់​ថ្ងៃ ឬ​មួយ​ខែ​ ។​
  • កម្មករ​និយោជិក​ធ្វើការ​យក​ប្រាក់​ឈ្នួល​តាម​បរិមាណ​ផលិតផល​ ឬ​តាម​របៀប​ម៉ៅការ​ ។
  • កម្មករ​និយោជិក​ធ្វើការ​យក​កម្រៃ​ជើងសា (ឈ្នួល) ។