មាតិកា
វគ្គសិក្សា: មេរៀនទី៩ ៖ ច្បាប់ភូមិបាល (មេរៀនសង្ខេប សំ...
ការចូលគណនី
មេរៀនអត្ថបទ

១- គោលដៅ​នៃ​ច្បាប់​ភូមិបាល

ច្បាប់​ភូមិបាល​ មាន​គោលដៅ​កំណត់​របប​កម្មសិទ្ធិ​លើ​អចលនវត្ថុ​ទាំង​ឡាយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​ធានា​ការ​ពារ​សិទ្ធិ​នៃ​កម្ម​សិទ្ធិ និង​សិទ្ធិ​ផ្សេងៗ​ទៀត​លើ​អចលនវត្ថុ ។

អចលនវត្ថុ​ មាន​បី​ប្រភេទ ដូចជា ៖

  • អចលនវត្ថុ​ពី​កំណើត ៖ ដី​ព្រៃឈើ ដី​កាប់​រាន ដី​ដាំដុះ ដី​ទុក​ទំនេរ ឬ​មិន​អាច​ដាំដុះ ដី​លិចទឹក​ដោយ​ទឹក​នៅ​នឹង​ឬ​ទឹក​ហូរ និង​សំណង់​ឬ​ការ​រៀបចំ​ទាំង​ឡាយ​ដែល​ស្ថិត​នៅ​ជាប់​ជា​មួយ​កន្លែង​កើតឡើង​ដោយ​អំពើ​របស់​មនុស្ស​ ហើយ​មិន​អាច​រំកិល ឬ​ផ្លាស់ប្ដូរ​កន្លែង​បាន ។
  • អចលនវត្ថុ​​ពី​ភ័ព្វ​វាសនា​ ៖ វត្ថុ​ដែល​ជាប់​​នឹង​ដី​ឬ​បញ្ចូល​ជា​មួយ​សំណង់​ទាំងឡាយ​ដែល​មិន​អាច​បំបែក​បាន​ដោយ​មិន​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​ឬ​មិន​ដូរ​សភាព​ដើម ដូច​ជា​ដើម​ឈើ ឧបករណ៍​តែង​លម្អ​ជាដើម ។
  • អចលនវត្ថុ​​តាម​ការ​កំណត់​របស់​ច្បាប់ ៖ មាន​សិទ្ធិ​ភណ្ឌ​ទាំងឡាយ​លើ​អចលនវត្ថុ និង​ចលនវត្ថុ​ទាំង​ឡាយ​ដែល​កំណត់​ដោយ​ច្បាប់ ។

ការ​គ្រប់​គ្រង​ផ្នែក​រដ្ឋបាល​សុរិយោដី​លើ​អចលនវត្ថុ​ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ និង​ការ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​លើ​អចលនវត្ថុ​ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា ជា​សមត្ថកិច្ច​របស់​ក្រសួង​រៀបចំ​ដែន​ដី​នគរោបនីយកម្ម និង​សំណង់ ។