មេរៀនទី ២ ឥរិយាបថខ្មែរ (មេរៀនសង្ខេប សំណួរ ចម្លើយ សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩)
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ជំពូកទី ១ ចំណងទាក់ទងជាមួយអ្នកដទៃ
មេរៀនទី ២ ឥរិយាបថខ្មែរ
មេរៀនសង្ខេប សីលធម៌ ពលរដ្ឋវិជ្ជា ថ្នាក់ទី៩
គ្រប់ជនជាតិនានានៅលើពិភពលោកតែងតែមានប្រពៃណី អរិយធម៌ វប្បធម៌ និងការប្រតិបត្តិដែលជាអត្តសញ្ញាណរបស់ជាតិខ្លួន។ ជនជាតិខ្មែរសម្តែងការគោរពគ្នាទៅវិញទៅមក ដែលជាកេរមរតកដ៏ថ្លៃថ្លារបស់ដូនតាយើងតាំងពីយូរយារមកហើយ។ ឯជាតិដទៃទៀតក៏មានអរិយធម៌ និងវប្បធម៌ផ្ទាល់ខ្លួន ជនជាតិជប៉ុនធ្វើគារវកិច្ចដោយងក់ក្បាលដាក់គ្នាបីដង ទើបនិយាយសួរសុខទុក្ខ។ ចំពោះអឺរ៉ុបវិញគេនិយមចាប់ដៃឱបថើបគ្នាជាការស្វាគមន៍រាក់ទាក់របស់ពួកគេ។
ក្នុងវប្បធម៌ខ្មែរព្រះពុទ្ធសាសនាដើរតួសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ធនធានមនុស្សផ្នែកស្មារតី និងឥរិយាបថដោយអប់រំមនុស្សឱ្យត្រាប់ឆ្ពោះទៅរកផ្លូវល្អក្រេបជញ្ជក់យកនូវព្រះធម៌ប្រកាន់យកសុខដុម រមនាប្រព្រឹត្តតាមគន្លងព្រះធម៌ព្រះបរមគ្រូនៃយើង។
វត្តអារាមជាកន្លែងបណ្តុះបណ្តាលអប់រំចរិយាធម៌មនុស្ស រម្ងាប់នូវកិលេសតណ្ហា សង្រួមវាចា ចិត្ត កាត់បន្ថយការលោភលន់ បោះបង់អំពើហិង្សា និងមានទំនាក់ទំនងល្អជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់អ្នកមាន អ្នកក្រ ឬវណ្ណៈ វង្សត្រកូលពូជសាសន៍ និងពណ៌សម្បុរឡើយ។ វត្តក៏ជាទីកន្លែងសម្រាប់ស្នាក់អាស្រ័យរបស់ក្មេងកំព្រា គ្រួសារក្រីក្រ ជន អនាថា ជនវ័យចំណាស់ ទុគ៌តជន និងជនពិការ ដើម្បីធ្វើឱ្យពួកគេមានសេចក្តីសង្ឃឹមក្នុងឆាកជីវិតឡើងវិញ។
ចំពោះការគ្រប់គ្រងកូនចៅ គ្រួសារខ្មែរភាគច្រើនៗប្រតិបត្តិ និងគោរពតាមប្រពៃណីទំនៀមទម្លាប់ ពីបុរាណក្នុងការចាត់ចែងវាសនាអនាគតកូនចៅខ្លួនឯង ឪពុកម្តាយមានសិទ្ធិសម្រេចចិត្ត ជំនួសកូនដូចជា រើសគូស្រករជាដើម។
សំណួរ និងចម្លើយ
- ក្នុងពេលជួបគ្នាតើប្រជាជនខ្មែរតែងតែធ្វើដូចម្តេច?
- តើរបៀបសំពះខ្មែរមានប៉ុន្មានបែប? គឺអ្វីខ្លះ? ចូររៀបរាប់។
- ហេតុអ្វី បានថាវត្តអារាមជាទីកន្លែងធ្វើទំនាក់ទំនងគ្នាដ៏ល្អ? ព្រោះអ្វី ?
- តើវត្តអារាមមានតួនាទីអ្វីខ្លះ ក្នុងផ្នែកអប់រំ និងផ្នែកសង្គម?
- តើឥទ្ធិពលវប្បធម៌បរទេសមកលើឥរិយាបថនៃសង្គមខ្មែរនាបច្ចុប្បន្ននេះដូចម្ដេចខ្លះ?
- តើឥទ្ធិពលនៃគ្រួសារបានជះលើការសម្រេចចិត្តរបស់កូនចៅលើចំណុចណាខ្លះ?
- ដូចម្ដេចហៅថាភាពជាបងប្អូន?
ប្រភព៖ សៀវភៅសិក្សាសង្គម សីលធម៌ ពលរដ្ឋវិជ្ជា ក្រសួងអប់រំ យុវជន និងកីឡា
-
1ក្នុងពេលជួបគ្នាតើប្រជាជនខ្មែរតែងតែធ្វើដូចម្តេច?
-
2តើរបៀបសំពះខ្មែរមានប៉ុន្មានបែប? គឺអ្វីខ្លះ? ចូររៀបរាប់។
-
3ហេតុអ្វី បានថាវត្តអារាមជាទីកន្លែងធ្វើទំនាក់ទំនងគ្នាដ៏ល្អ? ព្រោះអ្វី ?
-
4តើវត្តអារាមមានតួនាទីអ្វីខ្លះ ក្នុងផ្នែកអប់រំ និងផ្នែកសង្គម?
-
5តើឥទ្ធិពលវប្បធម៌បរទេសមកលើឥរិយាបថនៃសង្គមខ្មែរនាបច្ចុប្បន្ននេះដូចម្ដេចខ្លះ?
-
6តើឥទ្ធិពលនៃគ្រួសារបានជះលើការសម្រេចចិត្តរបស់កូនចៅលើចំណុចណាខ្លះ?
-
7ដូចម្ដេចហៅថាភាពជាបងប្អូន?