មាតិកា
វគ្គសិក្សា: មេរៀនទី ៣ ​៖ ធម៌អហិង្សា (មេរៀនសង្ខេប សំណ...
ការចូលគណនី

Curriculum

មេរៀនទី ៣ ​៖ ធម៌អហិង្សា (មេរៀនសង្ខេប សំណួរ ចម្លើយ)

សំណួរ ចម្លើយ

0/7
មេរៀនអត្ថបទ

តើធម៌អហិង្សាជាអ្វី ?

ធម៌អហិង្សាជាធម៌ទាំងឡាយណាដែលទ្រទ្រង់មនុស្សមិនឲ្យប្រព្រឹត្តអំពើហិង្សា មិនឲ្យបៀតបៀន ឬធ្វើទុក្ខបុកម្នេញអ្នកដទៃ  និងមិនធ្វើឲ្យអ្នកដទៃមានការឈឺចាប់ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ។ ការប្រកាន់ធម៌អហិង្សានាំមកនូវផលប្រយោជន៍មួយចំនួនដូចជាៈ

ចំពោះបុគ្គល

  • អាចគ្រប់គ្រងខ្លួនឯង និងធ្វើជាម្ចាស់លើខ្លូនឯង
  • អាចយកឈ្នះលើចិត្តខ្លួនឯង
  • ទទួលបាននូវការគោរពពីអ្នកដទៃ
  • រស់នៅបានសុខស្រួល គ្មានទំនាស់និងអ្នកដទៃ គ្មានសត្រូវ
  • សង្គមគ្រួសារជួបនិងសុភមង្គល

ចំពោះសង្គម

  • សង្គមគ្មានទំនាស់ ប្រទេសជាតិគ្មានទំនាស់ គ្មានជម្លោះដណ្តើមអំណាចគ្នា ឬដណ្តើមផលប្រយោជន៍គ្នា
  • សង្គមមនុស្សមានការគោរពសិទ្ធិ និងផលប្រយោជន៍គ្នាទៅវិញទៅមក ព្រមទាំងគោរពសិទ្ធិ និងផលប្រយោជន៍គ្នាទៅវិញទៅមក ព្រមទាំងគោរពតម្លៃ និងជិវីតមនុស្សផងដែរ
  • គ្រួសារនីមួយៗមានសុភមង្គល មានភាពស្ងប់ មានសន្តិភាព ផ្លូវចិត្ត សង្គមទាំងមូលមានសាមគ្គីភាព និងមានភាពរីកចម្រើនជឿនលឿនទៅមុខ
  • បង្កើតបាននូវវប្បធម៌អហិង្សា ។