ពលរដ្ឋជាប្រជាជន គឺជាប្រជាជនទាំងប្រុសស្រីដែលទុកជាកម្លាំងស្នូលសម្រាប់ប្រទេសជាតិ ។ ពលរដ្ឋជាប្រជាជនដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ ពលរដ្ឋ មិនមែនជាកុមារទេ គឺត្រូវមានការទទួលខុសត្រូវ តួនាទី និងករណីយកិច្ចចំពោះសង្គម និងចំពោះច្បាប់ ។ ពលរដ្ឋ ជាមនុស្សដែលមានកម្លាំងកាយ ប្រាជ្ញា ស្មារតីគ្រប់គ្រាន់សម្រាប់ធ្វើសកម្មភាពដោយសេរីតាមគោលបំណង និងចំណង់ចំណូលចិត្តរបស់ខ្លួនដោយស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់ ដើម្បីចូលរួមការពារអភិវឌ្ឍសង្គម ។
សិទ្ធិមនុស្ស ជាសិទ្ធិដែលសំដៅលើសិទ្ធិរស់រានមានជីវិត សិទ្ធិមានជម្រកស្នាក់នៅ សិទ្ធិមានសេរីភាព ….ឬសិទ្ធិខាងវប្បធម៌គឺសំដៅលើប្រពៃណី និងវប្បធម៌របស់ជាតិសាសន៍នីមួយៗ ដូចជាការគោរពចាស់ព្រឹទ្ធាចារ្យ ព្រលឹង ជំនឿលើខ្មោច អ្នកតា ទេវតាជាដើម ។
សិទ្ធិមនុស្ស គឺជាអ្វីៗដែលត្រូវតែប្រតិបត្តិជាចាំបាច់ ដើម្បីរស់នៅក្នុងសេចក្ដីថ្លៃថ្នូរជាមនុស្ស ដូចជា ៖