មាតិកា
វគ្គសិក្សា: ជំពូកទី៣៖ តម្រូវផ្សេងៗរបស់សារពាង្គកាយ , ...
ការចូលគណនី

Curriculum

ជំពូកទី៣៖ តម្រូវផ្សេងៗរបស់សារពាង្គកាយ , មេរៀនទី១៖ តម្រូវប្រសាទ

មេរៀនអត្ថបទ

១.១ តម្រូវប្រសាទ​ប្រូទីស

ប្រូទីស​គ្មាន​ប្រព័ន្ធ​ប្រសាទ​ពិត​ប្រាកដ​ទេ។ តំណប​រំញោច​ប្រូទីស​ប្រព្រឹត្ត​ទៅតាម​របៀប​​សម្រប​សម្រួល​ពិសេស​របស់​វា​ដូចជា​​ប្រូទីស​ខ្លះ​មាន​រោមញ័រ​ពិសេស​ដែល​​មាន​នាទី​​ដូចជា​​ណឺរ៉ូន​​របស់​សត្វ​ថ្នាក់​ខ្ពស់​​ភាគ​ច្រើន។ ដូចជា​​ប៉ារ៉ា​មេ​ស៊ី​​ប្រព័ន្ធ​ទំនាក់​ទំនង​ស្ថិត​នៅ​ផ្នែក​​គល់​​នៃ​​រោមញ័រ។ ប្រព័ន្ធ​នេះ​ត្រួត​​ពិនិត្យ​​ចលនា​​របស់​​រោមញ័រ ដែល​ធ្វើ​​ឲ្យ​វា​អាច​ឆ្លើយ​តប​​នឹង​​រំញោច​​ផ្សេងៗ។ តែ​​ប្រូទីស​​ខ្លះ​មាន​​ធាតុ​កោសិកា​​ដែល​​ជា​សរីរាង្គវិញ្ញាណ​​សម្រាប់​​ទទួល​និង​​ឆ្លើយ​តប​​ទៅ​​នឹង​​រំញោច។