មាតិកា
វគ្គសិក្សា:
ជំពូក១៖ កោសិកា , មេរៀនទី២៖ រូបផ្គុំ និង ...
ការចូលគណនី
Curriculum
ជំពូក១៖ កោសិកា , មេរៀនទី២៖ រូបផ្គុំ និង នាទីកោសិកា (សំណួរ ចម្លើយ)
មេរៀនទី២៖ រូបផ្គុំ និង នាទីកោសិកា
0/1
មេរៀនសង្ខេប
មេរៀនអត្ថបទ
ចូលមើល
សំណួរ ចម្លើយ
0/7
តើទម្រង់ជាមូលដ្ឋានដែលមានស្ទើរគ្រប់កោសិកាគឺអ្វីខ្លះ ?
មេរៀនអត្ថបទ
តើអ្វីទៅជាធាតុកោសិកា ?
មេរៀនអត្ថបទ
តើធាតុកោសិកាណាខ្លះដែលមាននាទីផលិត ? ដឹកជញ្ជូន ? ស្តុកទុក ? រំលាយឬបំបែក ?
មេរៀនអត្ថបទ
ចូរប្រៀបធៀបមីតូកុងទ្រីនិងក្លរ៉ូប្លាស ។
មេរៀនអត្ថបទ
ចូរប្រៀបធៀបទម្រង់កោសិការុក្ខជាតិនិងកោសិកាសត្វ ។
មេរៀនអត្ថបទ
ចូរប្រៀបធៀបបន្សាយនិងអូស្មូស ។
មេរៀនអត្ថបទ
ចូរប្រៀបធៀបដំណឹកនាំអសកម្មនិងដំណឹកនាំសកម្ម ។
មេរៀនអត្ថបទ
មេរៀនអត្ថបទ
មេរៀនសង្ខេប
គ្រប់កោសិកាអ៊ីការីយ៉ូតមានបីផ្នែក គឺភ្នាស ស៊ីតូប្លាស និង ណ្វៃយ៉ូ ។
កោសិការុក្ខជាតិមានភ្នាសសែលុយឡូសរឹងមាំដែលកើតពីជាតិសែលុយឡូសសម្រាប់ការពារនិងទ្រទ្រង់រុក្ខជាតិឱ្យរឹងមាំ។ បន្ទាប់ពី ភ្នាសសែលុយឡូសនៅមានភ្នាសកោសិកាមួយជាន់ទៀត ។
កោសិកាសត្វ មានភ្នាសស៊ីតូប្លាសតែមួយទេ ។ ភ្នាសកោសិកា កើតឡើងពីលីពីត ២ ស្រទាប់និងមានរន្ធសម្រាប់ឱ្យសារធាតុតូចៗឆ្លងកាត់បាន ។ វាជាភ្នាសជ្រាបជ្រើសឬខ្មាសអឌ្ឍជ្រាប ។ ភ្នាសកោសិកា មាននាទីរក្សារាងកោសិកានិងរក្សាលំនឹង មជ្ឈដ្ឋានក្នងកោសិកា ។
ណ្វៃយ៉ូជាមជ្ឈដ្ឋានត្រួតពិនិត្យសកម្មភាពកោសិកា ។ ណៃយ៉ូផ្ទុកធាតុតំណពូជ គឺក្រូម៉ូសូម ។ ណ្វៃយ៉ូរុំព័ទ្ធដោយភាសណ្វៃយ៉ូដែលមានរន្ធតូចៗ ស្ថិតនៅរាយប៉ាយស្មើៗ ។
មីតូកុងឌី មានរាងជាកូនដំបងតូចៗវាជាកន្លែងផលិតនិងស្តុកថាមពល ។
រីបូសូម មានរាងជាគ្រាប់តូចៗស្ថិតនៅសេរីក្នុងស៊ីតូប្លាសនិងនៅលើរេទីគុយឡូមអង់ដូប្លាស រីបូសូមមាននាទីជារោងជាងសាងសង់ប្រូតេអ៊ីន។
រេទីគុយឡូមអង់ដូប្លាស ជាបណ្ដេញសរសៃភ្ជាប់ណៃយ៉ូនិងនៅរាយប៉ាយក្នុងសុីតូប្លាស។ វាមាននាទីជាផ្លូវដឹកជញ្ជូនប្រតេអ៊ីនដែលផលិតដោយរីបូសូមទៅកាន់ផ្នែកផ្សេងៗនៃកោសិកា។
ប្រដាប់កុលស៊ី ជាថង់សំប៉ែតនៅក្បែរណៃយ៉ូ។ វាមាននាទីផ្ទុកនិងបញ្ចេញប្រូតេអ៊ីន។
លីសូសូម ជាគ្រាប់តូចៗផ្ទុកអង់ស៊ីមរំលាយអាហារនិងបំបែកធាតុកោសិកាចាស់ៗ។
វ៉ាគុយអូល ជាថង់ផ្ទុកទឹកនិងសារធាតុផ្សេងៗ។
ប្លាស ជាថង់តូចៗផ្ទុកជាតិពណ៌ផ្សេងៗនិងផ្ទុកអាហារបំម្រុង។ ប្លាស មានតែចំពោះរុក្ខជាតិ។
សារធាតុឆ្លងកាត់ភ្នាសកោសិកាប្រព្រឹត្តទៅតាមរបៀប៣យ៉ាងគឺ បន្សាយអុស្មូស និងដំណឹកនាំសកម្ម។
ចូលគណនី
ពាក្យសម្ងាត់យ៉ាងតិច៨ខ្អង់រួមមាន លេខ អក្សរ... (យ៉ាងតិចអក្សរធំមួយ)
ចុះឈ្មោះក្លាយជាគ្រូបង្រៀន
កម្រឹតវប្បធម៌
លេខទូរសព្ទ
តំណលីង
លុបឯកសារ
Are you sure you want to delete this file?
បោះបង់
លុប
ចង់ចាំ
ចូលគណនី
ការចុះឈ្មោះ
ស្តារលេខសម្ងាត់ឡើងវិញ
Send reset link
Password reset link sent
to your email
បិទ
តំណបញ្ជាក់បានផ្ញើ
សូមធ្វើតាមការណែនាំដែលបានផ្ញើទៅកាន់អាសយដ្ឋានអ៊ីមែលរបស់អ្នក។
បិទ
Your application is sent
We'll send you an email as soon as your application is approved.
Go to Profile
បើមិនទាន់មានគណនី?
ការចុះឈ្មោះ
ចូលគណនី
ភ្លេចលេខសម្ងាត់?